I-ការ Update ឲ្យទៅជំនាន់ ics 4.0.4
១, ទាញយកកម្មវិធី Flash Tool រួចតម្លើងវាលើកុំព្យូទ័រអ្នក
http://androxyde.github.com/
២, បន្ទាប់មក Install Driver និង Flash Mode របស់ Xperia P ដែល Soft តម្លើងនៅក្នុង C:\\Flashtool\drivers\Flashtool-drivers.exe
៣, ទាញយក Firmware របស់ Sony Xperia P
http://uload.to/3c5psrpy7f5t
៤, ពន្លា (Extract) វាដាក់ក្នុង C:\\Flashtool\firmware\
៥, ប្រើកម្មវិធី Flash Tool ដើម្បី Flash Firmware ICS 4.0.4 ចូល ទៅក្នុងទូរស័ព្ទ
II-ការ Root
៦, ទាញយកកម្មវិធីដើម្បី Root http://uploaded.net/file/xdevcthz
(បន្ទាប់មកទូរស័ព្ទលោកអ្នកត្រូវ Enable usb-debugg និង unknown-source ហើយភ្ជាប់តាម ខ្សែ USB ទៅកាន់កុំព្យូទ័រ)
៧, ពន្លា (Extract) វាដាក់នៅទីណាក៏បាន (គួរតែដាក់ Desktop) បន្ទាប់មកចុច ២ ដងលើ File RunMe.bat នោះវានឹងលោត ផ្ទាំង Command ឲ្យលោកអ្នក
៨, សូមចុចលេខ 1 រួចវាយ គ្រាប់ចុច Enter
៩, ទូរស័ព្ទអ្នកនឹងលោតកម្មវិធី Back up and Restore នៅត្រង់ចំណុច Select record to restore សូមជ្រើសយក rootme បន្ទាប់មកចុចលើគ្រាប់ចុច Restore រួចរង់ចាំដល់ ទូរស័ព្ទលោកអ្នក បិទបើកដោយខ្លួនឯង (Root បានសម្រេច)
III - ការតម្លើង Khmer Unicode
១០, លោកអ្នកត្រូវតម្លើង កម្មវិធី root explorer លើទូរស័ព្ទអ្នក
http://mediafire.com/?am3wpf5qhgpa5a6 (តំណភ្ជាប់ទាញយកកម្មវិធី root Explorer)
១១, ទាញយកនិងតម្លើង កម្មវិធី khmer.apk
http://khnews.info/Khmer.apk
១១, បន្ទាប់មក ទាញយក Roboto Font
http://nokorsoft.com/2012/06/khmer-unicode-for-android-ics/
រួចពន្លាវាដាក់ក្នុង SDCard ទូរស័ព្ទអ្នក
១២, បើកកម្មវិធី root Explorer រួច Copy roboto Font ទាំងអស់ ដែលនៅលើ SDCARD បន្ទាប់មកត្រឡប់ (up Folder) មក System -> font រួចកែ Permission ជា r/w ហើយ ទម្លាក់ (past) Roboto Font ទាំងនោះនៅទីនេះ បន្ទាប់មក កែ Permission ជា r/o
១៣, ចូលទៅកាន់ Play Store នៅក្នុងទូរស័ព្ទអ្នករួចតម្លើង multiling keyboard និងបើកកម្មវិធីនេះ
១៤, រួចចុចលើ 1.Enable Multiling ហើយជ្រើសរើសយក Multiling Keyboard
១៥, រួចចុចលើ 4.Enable Language សូមជ្រើសយក English និង Khmer
១៦, បន្ទាប់មកចុចលើ 2. Switch IME to Multiling ជ្រើសយក Multiling Keyboard
១៧, បិទបើកឡើងវិញ (Restart) ទូរស័ព្ទរបស់អ្នក រួចលោកអ្នកសាកជ្រើសយកភាសាខ្មែររួចវាយមើល គឺពិតជាសម្រេច ដើរយ៉ាងរលូន ។
បញ្ជាក់ ៖ ការ Root នេះគឺពុំចាំបាច់ Unlock Bootloader ឡើយ ហើយ ការអនុវត្តន៍នេះគឺអនុវត្តន៍ផ្ទាល់លើទូរស័ព្ទខ្ញុំ ចឹងខ្ញុំជឿជាក់ថាវាពិតដំណើរការបានយ៉ាងប្រាកដ ។
ប្រសិនបើមានចម្ងល់ឬបញ្ហាអ្វីលើចំណុចខាងលើអាចសាកសួរខ្ញុំបាន !
ប្រសិនបើសួរអាផ្សេង អាចមិនដឹងព្រោះអត់ចេះចេះធ្វើមួយនេះឯង សួរគេផងធ្វើផងវឮស្ទើរតែរលួយទូរស័ព្ទហើយ
No comments:
Post a Comment